ព្រះត្រៃបិដក ភាគ ៣៦

 [​២៣០​]​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​យ៉ាងនេះ​ហើយ​ ​ចណ្ឌ​គាម​ណី​ ​ក៏​ពោល​សរសើរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​ច្បាស់​ណាស់​ព្រះអង្គ​ ​ច្បាស់​ណាស់​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូច​គេ​ផ្ងារ​ ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​របស់​ដែល​កំបាំង​ ​ឬក៏​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេង​ ​ពុំ​នោះ​ ​ដូច​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ឲ្យ​អ្នកមាន​ចក្ខុ​មើលឃើញ​រូប​បាន​ ​យ៉ាងណាមិញ​។​ ​ធម៌​ ​ដែល​ព្រះអង្គ​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​ដ៏​មានបុណ្យ​ផង​ ​នូវ​ព្រះធម៌​ផង​ ​នូវ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ទីរឭក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​ពី​ថ្ងៃនេះ​តទៅ​។​ ​ចប់​ ​សូត្រ​ ​ទី១​។​
 ​[​២៣១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​នដ​គាម​ណី​(​១​)​ ​ឈ្មោះ​ ​តាល​បុត្ត​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​
​(​១​)​ ​អ្នកធំ​ក្នុង​ស្រុក​ ​ជា​អ្នកលេង​របាំ​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636850847819238500
ទៅកាន់ទំព័រ៖