ព្រះត្រៃបិដក ភាគ ៣៦
ក្នុងលោកចេញបាន។ ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។
[២៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅខាងមុខ និងថយក្រោយ។បេ។ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការនិយាយ និងស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី ជាអ្នកដឹងខ្លួន គប្បីរង់ចាំកាលដ៏សមគួរ នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ ។
[២៧] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះមានស្មារតី ជាអ្នកដឹងខ្លួន មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន គ្រប់ឥរិយាបថ យ៉ាងនេះហើយ សុខវេទនា ក៏កើតឡើង ភិក្ខុនោះ រមែងដឹងច្បាស់យ៉ាងនេះថា សុខវេទនានេះ កើតឡើងដល់អាត្មាអញ សុខវេទនានោះឯង អាស្រ័យ (បច្ច័យ ) មិនមែន
ID: 636850418029935958
ទៅកាន់ទំព័រ៖