ព្រះត្រៃបិដក ភាគ ៣៦

​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​តាល​បុត្ត​នដ​គាម​ណី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ពាក្យ​របស់​ពួក​អ្នកលេង​របាំ​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ ​ក្នុង​កាលមុន​ ​និយាយ​ថា​ ​អ្នកលេង​របាំ​ឯណា​ ​ធ្វើ​អ្នកផង​ ​ឲ្យ​ស្រស់ស្រាយ​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ពាក្យពិត​ ​ឬពាក្យ​ឡេះឡោះ​ ​ក្នុង​កណ្តាល​រឿណរង្គ​ ​ក្នុង​កណ្តាល​មហោស្រព​ ​អ្នកលេង​របាំ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​បហា​សទេ​វតា​។​ ​ក្នុង​រឿង​នេះ​ ​តើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ដូចម្តេច​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ណ្ហើយ​គាម​ណី​ ​រឿង​នុ៎ះ​ ​លើកទុក​ចុះ​ ​អ្នក​កុំ​សួរ​រឿង​នុ៎ះ​នឹង​តថាគត​ឡើយ​។​
 ​[​២៣២​]​ ​តាល​បុត្ត​នដ​គាម​ណី​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អស់​វារៈ​ ​២​ ​ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ពាក្យ​របស់​ពួក​អ្នកលេង​របាំ​ ​អាចារ្យ​ ​ប្រធាន​លើ​អាចារ្យ​ ​ក្នុង​កាលមុន​និយាយ​ថា​ ​អ្នកលេង​របាំ​ឯណា​ ​ធ្វើ​អ្នកផង​ ​ឲ្យ​ស្រស់ស្រាយ​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ពាក្យពិត​ ​ឬពាក្យ​ឡេះឡោះ​ ​ក្នុង​កណ្តាល​រឿណរង្គ​ ​ក្នុង​កណ្តាល​មហោស្រព​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636850848057242113
ទៅកាន់ទំព័រ៖