ព្រះត្រៃបិដក ភាគ ៣៦
អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។ ណ្ហើយ គាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ តាលបុត្តនដគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យ ក្នុងកាលមុន និយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។
ID: 636850848229691977
ទៅកាន់ទំព័រ៖