ព្រះត្រៃបិដក ភាគ ៣៦

 ​[​២៣៣​]​ ​ម្នាល​គាម​ណី​ ​តថាគត​មិនបាន​ដោះស្រាយ​នឹង​អ្នកជា​ប្រាកដ​ ​ព្រោះ​តថាគត​ ​បាន​ឃាត់​អ្នក​ហើយ​ថា​ ​ណ្ហើយ​គាម​ណី​ ​រឿង​នុ៎ះ​លើកទុក​ចុះ​ ​អ្នក​កុំ​សួរ​រឿង​នោះ​ ​នឹង​តថាគត​ឡើយ​។​ ​ប៉ុន្តែ​បើ​អ្នកចេះ​តែ​សួរ​ ​តថាគត​ ​នឹង​សំដែង​ឲ្យ​ស្តាប់​។​ ​ម្នាល​គាម​ណី​ ​កាលពីមុន​ ​ដែល​ពួក​សត្វ​មិនទាន់​ប្រាសចាក​រាគៈ​ ​ជា​សត្វ​ជាប់ចំណង​ ​គឺ​រាគៈ​ ​បណ្តា​អ្នកលេង​របាំ​ទាំងនោះ​ ​អ្នកលេង​របាំ​ ​តែង​ប្រមូល​យក​ធម៌​ ​ដែល​ជា​បច្ច័យ​ឲ្យ​កើត​រាគៈ​ ​ដើម្បីឲ្យ​រឹងរឹតតែ​ប្រកបដោយ​រាគៈ​ ​ក្នុង​កណ្តាល​រឿណរង្គ​ ​ក្នុង​កណ្តាល​មហោស្រព​។​ ​ម្នាល​គាម​ណី​ ​កាលពីមុន​ ​ដែល​ពួក​សត្វ​មិនទាន់​ប្រាសចាក​ទោសៈ​ ​ជា​សត្វ​ជាប់ចំណង​ ​គឺ​ទោសៈ​ ​បណ្តា​អ្នកលេង​របាំ​ទាំងនោះ​ ​អ្នកលេង​របាំ​ ​តែង​ប្រមូល​យក​ធម៌​ ​ដែល​ជា​បច្ច័យ​ ​ឲ្យ​កើត​ទោសៈ​ ​ដើម្បីឲ្យ​រឹងរឹតតែ​ប្រកបដោយ​ទោសៈ​ ​ក្នុង​កណ្តាល​រឿណរង្គ​ ​ក្នុង​កណ្តាល​មហោស្រព​ ​។​ ​ម្នាល​គាម​ណី​ ​កាលពីមុន​ ​ដែល​ពួក​សត្វ​មិនទាន់​ប្រាសចាក​មោហៈ​ ​ជា​សត្វ​ជាប់ចំណង​ ​គឺ​មោហៈ​ ​បណ្តា​អ្នកលេង​របាំ​ទាំងនោះ​ ​អ្នកលេង​របាំ​ ​តែង​ប្រមូល​យក​ធម៌​ ​ដែល​ជា​បច្ច័យ​ឲ្យ​កើត​មោហៈ​ ​ដើម្បីឲ្យ​រឹងរឹតតែ​ប្រកបដោយ​មោហៈ​ ​ក្នុង​កណ្តាល​រឿណរង្គ​ ​ក្នុង​កណ្តាល​មហោស្រព​។​ ​អ្នកលេង​របាំ​នោះ​ ​ជា​អ្នក​ស្រវឹង​ ​ជា​អ្នក​ប្រមាទ​ ​ដោយខ្លួនឯង​ ​ឋិតនៅ​ក្នុង​សេចក្តី​ប្រមាទ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636850848484836570
ទៅកាន់ទំព័រ៖