ព្រះត្រៃបិដក ភាគ ៣៦
តែងទៅកើតឯបហាសនរក។ បើគេមានសេចក្តីយល់ យ៉ាងនេះថា អ្នកលេងរបាំ ឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងបហាសទេវតា ដូច្នេះ។ សេចក្តីយល់នោះ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ ម្នាលគាមណី មួយទៀត បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ តថាគតពោលថា មានគតិតែ ២ យ៉ាង គឺ នរក ឬតិរច្ឆានណាមួយមិនខាន។
[២៣៤] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ តាលបុត្តនដគាមណី ក៏យំសម្រក់ទឹកភ្នែក។ ព្រះអង្គត្រាស់ថា ម្នាលគាមណី តថាគតមិនបានថាឲ្យអ្នកឯង យ៉ាងនោះទេ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកឯងកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនយំពីព្រោះរឿង ដែលទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គ យ៉ាងនោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យជាន់មុន បោកបញ្ឆោត កុហកខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា អ្នកលេងរបាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ
ID: 636850848712129571
ទៅកាន់ទំព័រ៖