ព្រះត្រៃបិដក ភាគ ៣៦
រមែងទៅកើតជាមួយនឹងបហាសទេវតា។ តាលបុត្តនដគាមណី ពោលសរសើរព្រះដ៏មានព្រះភាគថា ច្បាស់ណាស់ព្រះអង្គ ច្បាស់ណាស់ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើករបស់ដែលកំបាំង ឬប្រាប់ផ្លូវ ដល់មនុស្សវង្វេង ពុំនោះ ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ឲ្យអ្នកមានភ្នែក មើលឃើញរូបបាន យ៉ាងណាមិញ។ ធម៌ដែលព្រះដ៏មានព្រះភាគ ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានបុណ្យផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានបុណ្យ។ តាលបុត្តនដគាមណី ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានបុណ្យ។ លុះព្រះតាលបុត្តដ៏មានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ជាបុគ្គលម្នាក់ឯង ចេញចាកពួក
ID: 636850848878739100
ទៅកាន់ទំព័រ៖