ព្រះត្រៃបិដក ភាគ ៣៦

មិន​ប្រមាទ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​តាល​បុត្ត​ដ៏​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​ ​ចប់​ ​សូត្រ​ ​ទី២​។​
 [​២៣៥​]​ ​គ្រានោះ​ ​យោធា​ជីវ​គាម​ណី​(​១​)​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​។​ ​បេ​។​ ​លុះ​យោធា​ជីវ​គាម​ណី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ពាក្យ​របស់​ពួក​យោធា​ជីវៈ​ ​ជា​អាចារ្យ​ប្រធាន​លើ​អា​ចា្យ​ជាន់មុន​ ​និយាយ​ថា​ ​យោធា​ជីវៈ​ឯណា​ ​ប្រឹងប្រែង​ព្យាយាម​ ​ក្នុង​សង្រ្គាម​ ​ពួក​ជន​ដទៃ​ ​សំឡាប់​បំផ្លាញ​ ​នូវ​យោធា​ជីវៈ​នោះ​ ​ដែល​កំពុង​ប្រឹងប្រែង​ព្យាយាម​ ​យោធា​ជីវៈ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​
​(​១​)​ ​អ្នកធំ​ក្នុង​ស្រុក​ ​ជា​អ្នក​ចិញ្ចឹមជីវិត​ដោយ​ចម្បាំង​ ​(​មេទាហាន​)​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636850849189286863
ទៅកាន់ទំព័រ៖