ព្រះត្រៃបិដក ភាគ ៣៦

​តែង​ទៅ​កើតជា​មួយ​នឹង​ពួក​សរ​ជិត​ទេវតា​។​ ​ក្នុង​រឿង​នេះ​ ​តើ​ព្រះអង្គ​ត្រាស់​ដូចម្តេច​។​ ​ណ្ហើយ​គាម​ណី​ ​រឿង​នុ៎ះ​លើកទុក​ចុះ​ ​អ្នក​កុំ​សួរ​រឿង​នុ៎ះ​នឹង​តថាគត​ឡើយ​។​ ​អស់​វារៈ​ ​២​ ​ដង​។​បេ​។​ ​យោធា​ជីវ​គាម​ណី​ ​ក្រាបបង្គំទូល​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​ ​អស់​វារៈ​ ​៣​ ​ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ពាក្យ​របស់​ពួក​យោធា​ជីវៈ​ ​ជា​អាចារ្យ​ប្រធាន​ ​លើ​អា​ចា្យ​ជាន់មុន​ ​និយាយ​ថា​ ​យោធា​ជីវៈ​ឯណា​ ​ប្រឹងប្រែង​ព្យាយាម​ ​ក្នុង​សង្រ្គាម​ ​ពួក​ជន​ដទៃ​ ​សំឡាប់​បំផ្លាញ​ ​នូវ​យោធា​ជីវៈ​នោះ​ ​ដែល​កំពុង​ប្រឹងប្រែង​ព្យាយាម​ ​យោធា​ជីវៈ​នោះ​ ​លុះ​ទម្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើតជា​មួយ​នឹង​ពួក​សរ​ជិត​ទេវតា​។​ ​ក្នុង​រឿង​នេះ​ ​តើ​ព្រះអង្គ​ត្រាស់​ដូចម្តេច​។​ ​(​ម្នាល​គាម​ណី​ ​តថាគត​ ​មិនបាន​ដោះស្រាយ​នឹង​អ្នកជា​ប្រាកដ​)​ ​ព្រោះ​តថាគត​ ​បាន​ឃាត់​អ្នក​ហើយ​ថា​ ​ណ្ហើយ​ ​គាម​ណី​ ​រឿង​នុ៎ះ​លើកទុក​ចុះ​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636850849429170583
ទៅកាន់ទំព័រ៖