ព្រះត្រៃបិដក ភាគ ៣៦

​អ្នក​កុំ​សួរ​រឿង​នុ៎ះ​នឹង​តថាគត​ឡើយ​។​ ​ប៉ុន្តែ​បើ​អ្នកចេះ​តែ​សួរ​ ​តថាគត​នឹង​សំដែង​ឲ្យ​អ្នក​ស្តាប់​។​ ​ម្នាល​គាម​ណី​ ​យោធា​ជីវៈ​ឯណា​ ​ប្រឹងប្រែង​ព្យាយាម​ក្នុង​សង្រ្គាម​ ​ចិត្ត​របស់​យោធា​ជីវៈ​នោះ​ ​កាលពីមុន​ ​តែង​កាន់​អំពើអាក្រក់​ ​ដំ​កល់​ទុក​អាក្រក់​ថា​ ​ចូរ​ឲ្យ​ពួក​សត្វ​ទាំងនេះ​ស្លាប់​ទៅ​ ​ហិនហោច​ទៅ​ ​សាបសូន្យ​ទៅ​ ​វិនាស​ទៅ​ ​ឬថា​ ​កុំ​ឲ្យ​មាន​ឡើយ​ ​ដូច្នេះ​។​ ​ពួក​ជន​ដទៃ​ ​ក៏​សំឡាប់​បំផ្លាញ​យោធា​ជីវៈ​នោះ​ ​ដែល​កំពុង​ប្រឹងប្រែង​ ​ព្យាយាម​ ​លុះ​យោធា​ជីវៈ​នោះ​ ​ទម្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​សរ​ជិត​នរក​។​ ​បើ​គេ​មាន​សេចក្តី​យល់​ ​យ៉ាងនេះ​ថា​ ​យោធា​ជីវៈ​ឯណា​ ​ប្រឹងប្រែង​ព្យាយាម​ ​ក្នុង​សង្រ្គាម​ ​ពួក​ជន​ដទៃ​សំឡាប់​បំផ្លាញ​យោធា​ជីវៈ​នោះ​ ​ដែល​កំពុង​ប្រឹងប្រែង​ព្យាយាម​ ​ក្នុង​សង្រ្គាម​ ​លុះ​យោធា​ជីវៈ​នោះ​ ​ទម្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើតជា​មួយ​នឹង​សរ​ជិត​ទេវតា​ ​ដូច្នេះ​។​ ​សេចក្តី​យល់​នោះ​ ​របស់​បុរស​បុគ្គល​នោះ​ ​ជា​មិច្ឆាទិដ្ឋិ​។​ ​ម្នាល​គាម​ណី​ ​មួយទៀត​ ​បុរស​បុគ្គល​ ​ជា​មិច្ឆាទិដ្ឋិ​ ​តថាគត​ពោល​ថា​ ​មាន​គតិ​តែ​ ​២​ ​យ៉ាង​ ​គឺ​ ​នរក​ ​ឬ​តិរច្ឆាន​ណាមួយ​មិនខាន​ ​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636850849637872520
ទៅកាន់ទំព័រ៖