ព្រះត្រៃបិដក ភាគ ៣៦

 [​២៣៦​]​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​យោធា​ជីវ​គាម​ណី​ ​ក៏​យំ​សម្រក់​ទឹកភ្នែក​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​គាម​ណី​ ​តថាគត​មិនបាន​ថា​ ​ឲ្យ​អ្នកឯង​យ៉ាងនោះ​ទេ​ ​ណ្ហើយ​គាម​ណី​ ​រឿង​នុ៎ះ​លើកទុក​ចុះ​ ​អ្នក​កុំ​សួរ​រឿង​នុ៎ះ​នឹង​តថាគត​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិន​យំ​ពីព្រោះ​រឿង​ ​ដែល​ទ្រង់​ត្រាស់​ ​នឹង​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនោះ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដ្បិត​ពួក​យោធា​ជីវៈ​ ​ជា​អាចារ្យ​ ​ប្រធាន​លើ​អាចារ្យ​ជាន់មុន​ ​បោកបញ្ឆោត​កុហក​ ​ខ្ញុំ​ព្រះអង្គ​ ​អស់កាលជាយូរអង្វែង​ហើយ​ថា​ ​យោធា​ជីវៈ​ឯណា​ ​ប្រឹងប្រែង​ព្យាយាម​ ​ក្នុង​សង្រ្គាម​ ​ពួក​ជន​ដទៃ​សំឡាប់​បំផ្លាញ​ ​យោធា​ជីវៈ​នោះ​ ​ដែល​កំពុង​ប្រឹងប្រែង​ព្យាយាម​ ​លុះ​យោធា​ជីវៈ​នោះ​ ​ទម្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​សរ​ជិត​ទេវតា​។​ ​យោធា​ជីវៈ​គាម​ណី​ ​ពោល​សរសើរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ភ្លឺច្បាស់​ណាស់​ព្រះអង្គ​ ​ភ្លឺច្បាស់​ណាស់​ព្រះអង្គ​។​ ​បេ​។​ ​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ជាដើម​ទៅ​។​ ​ចប់​ ​សូត្រ​ ​ទី៣​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636850849877446223
ទៅកាន់ទំព័រ៖