ព្រះត្រៃបិដក ភាគ ៣៦
[២៣៧] គ្រានោះ ហត្ថារោហគាមណី
(១) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ។ បេ។ ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។ ចប់ សូត្រ ទី ៤ ។
[២៣៨] គ្រានោះ អស្សារោហគាមណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះអស្សារោហគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអស្សារោហៈ ជាអាចារ្យប្រធានលើអាចារ្យជាន់មុន និយាយថា អស្សារោហៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញ នូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ ក្នុងរឿងនេះ តើព្រះអង្គ ត្រាស់ដូចម្តេច។ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះ នឹងតថាគតឡើយ។ អស់វារៈ ២ ដង។ បេ។ អស្សារោហគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យ របស់ពួកអស្សារោហៈ ជាអាចារ្យ ប្រធានលើអាចារ្យជាន់មុន និយាយដូច្នេះថា អស្សារោហៈឯណា
(១) អ្នកធំក្នុងស្រុក ជាអ្នកកាន់កាប់ការខាងដំរី (មេពលដំរី)។
ID: 636850850231426470
ទៅកាន់ទំព័រ៖