ព្រះត្រៃបិដក ភាគ ៣៦

​មិន​អាស្រ័យ​ ​(​បច្ច័យ​)​ ​ទេ​ ​ចុះ​អាស្រ័យ​បច្ច័យ​អ្វី​ ​អាស្រ័យ​នូវ​ផស្សៈ​នេះឯង​ ​ចំណែក​ផស្សៈ​នេះ​សោត​ ​ជា​របស់​មិន​ទៀង​ ​ដែល​បច្ច័យ​តាក់តែង​ឡើង​ ​អាស្រ័យ​ ​បច្ច័យ​ ​ទើប​កើតឡើង​ ​សុខវេទនា​នេះ​ ​កើតឡើង​ដល់​អាត្មាអញ​ ​ព្រោះ​អាស្រ័យ​នូវ​ផស្សៈ​ ​ដែល​ជា​របស់​មិន​ទៀង​ ​ដែល​បច្ច័យ​តាក់តែង​ ​អាស្រ័យ​បច្ច័យ​ ​ទើប​កើតឡើង​ ​នឹង​មាន​សេចក្តី​ទៀងទាត់​មក​អំពី​ណា​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​មិន​ទៀង​ ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​សាបសូន្យ​ ​ពិចារណា​ឃើញ​ ​នូវ​ការ​មិន​មានតម្រេក​ ​ ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​រលត់​ ​ពិចារណា​ឃើញ​ ​នូវ​ការ​លះបង់​ចោល​ ​ជាប្រក្រតី​ ​ក្នុង​ផស្សៈ​ផង​ ​ក្នុង​សុខវេទនា​ផង​ ​គ្រប់​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​កាល​ភិក្ខុ​នោះ​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​មិន​ទៀង​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​សាបសូន្យ​ ​នូវ​ការ​មិន​មានតម្រេក​ ​នូវ​សេចក្តី​រលត់​ ​និង​ការ​លះបង់​ចោល​ ​ជាប្រក្រតី​ ​ក្នុង​ផស្សៈ​ផង​ ​ក្នុង​សុខវេទនា​ផង​ ​គ្រប់​ឥរិយាបថ​ ​ទាំង​ ​៤​ ​រាគានុស័យ​ ​ដែល​មាន​ក្នុង​ផស្សៈ​ក្តី​ ​ ​ក្នុង​សុខវេទនា​ក្តី​ ​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​ចេញ​បាន​ ​។​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636850418205285988
ទៅកាន់ទំព័រ៖