ព្រះត្រៃបិដក ភាគ ៣៦
ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញ នូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ ក្នុងរឿងនេះ តើព្រះអង្គ ត្រាស់ដូចម្តេច។ ម្នាលគាមណី តថាគត មិនបានដោះស្រាយនឹងអ្នក ជាប្រាកដ ព្រោះ តថាគត ឃាត់អ្នកហើយថា ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ ប៉ុន្តែបើអ្នកចេះតែសួរ តថាគត នឹងសំដែងឲ្យអ្នកស្តាប់។ ម្នាលគាមណី អស្សារោហៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ចិត្តរបស់អស្សារោហៈនោះ កាលមុនតែងកាន់អំពើអាក្រក់ ដំកល់ទុកអាក្រក់ថា ចូរឲ្យពួកសត្វនេះស្លាប់ទៅ ហិនហោចទៅ សាបសូន្យទៅ វិនាសទៅ ឬថា កុំឲ្យមានឡើយ ដូច្នេះ។ ពួកជនដទៃ សំឡាប់បំផ្លាញ នូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសរជិតនរក។ បើគេមានសេចក្តីយល់ យ៉ាងនេះថា អស្សារោហៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃ សំឡាប់បំផ្លាញ នូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា ដូច្នេះ។ សេចក្តីយល់នោះ របស់បុរសបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ។
ID: 636850850467389966
ទៅកាន់ទំព័រ៖