ព្រះត្រៃបិដក ភាគ ៣៦
ម្នាលគាមណី មួយទៀត បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ តថាគតពោលថា មានគតិតែ ២ យ៉ាង គឺនរក ឬតិរច្ឆានណាមួយ មិនខាន។
[២៣៩] កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ អស្សារោហគាមណី ក៏យំសម្រក់ទឹកភ្នែក។ ព្រះអង្គត្រាស់ថា ម្នាលគាមណី តថាគត មិនបានថាឲ្យអ្នកឯង យ៉ាងនោះទេ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនយំពីព្រោះតែរឿង ដែលទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គយ៉ាងនោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកអស្សារោហៈ ជាអាចារ្យប្រធាន លើអាចារ្យជាន់មុន បោកបញ្ឆោត កុហកខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា អស្សារោហៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃ សំឡាប់បំផ្លាញ នូវអស្សារោហៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះអស្សារោហៈនោះ ទម្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ អស្សារោហគាមណី ពោលសរសើរព្រះដ៏មានព្រះភាគថា ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។ ចប់ សូត្រ ទី ៥។
[២៤០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា។ គ្រានោះ គាមណីឈ្មោះ អសិពន្ធកបុត្ត
ID: 636850850747045961
ទៅកាន់ទំព័រ៖