ព្រះត្រៃបិដក ភាគ ៣៦
ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ អ្នកនៅក្នុងស្រុកបច្ឆាភូមិ ជាអ្នកមានកំសៀវទឹក ជាងអ្នកស្រង់យកសារាយ មកប្រដាប់កាយ ជាអ្នកចុះត្រាំទឹក ជាអ្នកបំរើភ្លើង ពួកព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ធ្វើមនុស្សដែលស្លាប់ហើយ ធ្វើមរណកាលហើយ ឲ្យក្រោកឡើង ឲ្យដឹងខ្លួន ឲ្យឡើងកាន់ឋានសួគ៌បាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ តើអាចធ្វើសត្វលោកទាំងអស់ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតឯសុគតិសួគ៌ទេវលោក បានដែរឬ។ ម្នាលគាមណី បើដូច្នោះ តថាគតនឹងសួរអ្នក ក្នុងដំណើរនេះវិញ។ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយប្រស្នានោះ យ៉ាងនោះចុះ។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច។ បុរសក្នុងលោកនេះ ជាអ្នកសំឡាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក និយាយញុះញង់ និយាយទ្រគោះ និយាយឥតប្រយោជន៍ សំឡឹងរំពៃចំពោះទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស ពួកមហាជន ក៏មកជួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូឆរ នូវបុរសនោះថា
ID: 636850850949177523
ទៅកាន់ទំព័រ៖