ព្រះត្រៃបិដក ភាគ ៣៦
បើបុរសនេះ បែកធ្លាយរាងកាយស្លាប់ទៅ សូមឲ្យបានទៅកើតឯសុគតិសួគ៌ទេវលោក។ ម្នាលគាមណី តើអ្នកយល់សេចក្តីនោះ ដូចម្តេច បុរសនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ គួរទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែពួកមហាជនអង្វរ សរសើរ សំពះ តាមឈូឆរ បានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។
[២៤១] ម្នាលគាមណី ដូចបុរសបោះដុំថ្មធំ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ មានពួកមហាជន មកជួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូរឆរ នូវថ្មធំនោះថា នែដុំថ្មអើយ ចូរអ្នកឯងងើបឡើង នែដុំថ្ម ចូរឯងអណ្តែតឡើង នែដុំថ្ម ចូរឯងឡើងមកលើគោក។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច ដុំថ្មនោះ គួរងើបឡើង អណ្តែតឡើង ឬឡើងមកលើគោក ព្រោះហេតុតែពួកមហាជនអង្វរ សរសើរ សំពះ តាមឈូឆរ បានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលគាមណី រឿងនេះឯង ក៏ដូច្នេះដែរ បុរសឯណា ជាអ្នកសំឡាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក និយាយញុះញង់
ID: 636850851160569614
ទៅកាន់ទំព័រ៖