ព្រះត្រៃបិដក ភាគ ៣៦
និយាយទ្រគោះ និយាយឥតប្រយោជន៍ សំឡឹងរំពៃចំពោះទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស ទោះបីពួកមហាជន មកជួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូឆរ នូវបុរសនោះថា បើបុរសនេះ បែកធ្លាយរាងកាយស្លាប់ទៅ សូមឲ្យបានទៅកើតឯសុគតិសួគ៌ ទេវលោក យ៉ាងណាក៏ដោយ។ លុះបុរសនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៀងតែទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ដោយពិត។
[២៤២] ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច បុរសក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ពួកមហាជន មកជួបជុំ ព្រមព្រៀងគ្នា អង្វរ សរសើរ សំពះ តាមឈូឆរ នូវបុរសនោះថា បើបុរសនេះ បែកធ្លាយរាងកាយស្លាប់ទៅ
ID: 636850851372871757
ទៅកាន់ទំព័រ៖