ព្រះត្រៃបិដក ភាគ ៣៦

​សូមឲ្យ​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​គាម​ណី​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុរស​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​គួរ​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះហេតុតែ​មហាជន​ ​អង្វរ​ ​សរសើរ​ ​សំពះ​ ​តាម​ឈូឆរ​ ​បាន​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​
 [​២៤៣​]​ ​ម្នាល​គាម​ណី​ ​បុរស​កាន់​យក​ក្អម​ទឹកដោះ​រាវ​ ​ឬ​ក្អម​ប្រេង​ ​ចុះទៅ​កាន់​អន្លង់​ទឹក​ដ៏​ជ្រៅ​ ​ហើយ​វាយ​បំបែក​ ​ក្រួស​ ​ឬ​អម្បែង​ដែល​នៅក្នុង​ក្អម​នោះ​ ​ក៏​លិច​ចុះទៅ​ខាងក្រោម​ ​ចំណែកខាង​ទឹកដោះ​រាវ​ ​ឬ​ប្រេង​ ​ដែល​នៅក្នុង​ក្អម​នោះ​ ​ក៏​អណ្តែត​ឡើងលើ​ ​ពួក​មហាជន​ ​មក​ចួប​ជុំ​ ​ព្រមព្រៀង​គ្នា​ ​អង្វរ​ ​សរសើរ​ ​សំពះ​ ​តាម​ឈូឆរ​ ​នូវ​ទឹកដោះ​រាវ​ ​និង​ប្រេង​នោះ​ថា​ ​វ៉ឺយ​ទឹកដោះ​រាវ​ ​ឬ​ប្រេង​ ​ចូរ​ឯង​លិចទៅ​ ​ទឹកដោះ​រាវ​ ​ឬ​ប្រេង​ ​ចូរ​ឯង​លិច​បាត់​ទៅ​ ​ទឹកដោះ​រាវ​ ​ឬ​ប្រេង​ ​ចូរ​ឯង​ចុះទៅ​ខាងក្រោម​ទៅ​។​ ​ម្នាល​គាម​ណី​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ទឹកដោះ​រាវ​ ​ឬ​ប្រេង​នោះ​ ​លិចទៅ​ ​លិច​បាត់​ទៅ​ ​ឬ​ចុះទៅ​ក្រោម​ ​ព្រោះហេតុតែ​ពួក​មហាជន​អង្វរ​ ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636850851585503918
ទៅកាន់ទំព័រ៖