ព្រះត្រៃបិដក ភាគ ៣៦

​សរសើរ​ ​សំពះ​ ​តាម​ឈូឆរ​ ​បាន​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​គាម​ណី​ ​រឿង​នេះឯង​ ​ក៏​ដូច្នោះ​ដែរ​ ​បុរស​ឯណា​ ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀចា​ក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ទោះបី​ពួក​មហាជន​ ​មក​ចួប​ជុំ​ ​ព្រមព្រៀង​គ្នា​ ​អង្វរ​ ​សរសើរ​ ​សំពះ​ ​តាម​ឈូឆរ​ ​នូវ​បុរស​នោះ​ថា​ ​បើ​បុរស​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​សូមឲ្យ​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​យ៉ាងណាក៏ដោយ​។​ ​លុះ​បុរស​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៀងតែ​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ដោយពិត​។​
 [​២៤៤​]​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​យ៉ាងនេះ​ហើយ​ ​អសិ​ពន្ធ​ក​បុត្ត​គាម​ណី​ ​ក៏​សរសើរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​ភ្លឺច្បាស់​ណាស់​ ​ព្រះអង្គ​។​ ​បេ​។​ ​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​ពី​ថ្ងៃនេះ​តទៅ​។​ ​ ​ចប់​ ​សូត្រ​ ​ទី៦​។​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636850851802816348
ទៅកាន់ទំព័រ៖