ព្រះត្រៃបិដក ភាគ ៣៦

 ​[​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​មានស្មារតី​យ៉ាងនេះ​។​បេ​។​ ​ទុក្ខវេទនា​ ​ក៏​កើតឡើង​។​ ​បេ​។​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ក៏​កើតឡើង​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​អ​ទុ​ក្ខម​សុខវេទនា​នេះ​ ​កើតឡើង​ដល់​អាត្មាអញ​ ​អ​ទុ​ក្ខម​សុខវេទនា​ ​នោះ​ ​អាស្រ័យ​ ​(​បច្ច័យ​)​ ​មិនមែន​មិន​អាស្រ័យ​បច្ច័យ​ទេ​ ​ចុះ​អាស្រ័យ​បច្ច័យ​អ្វី​ ​អាស្រ័យ​នូវ​ផស្សៈ​នេះឯង​ ​ចំណែក​ផស្សៈ​នេះ​សោត​ ​ជា​របស់​មិន​ទៀង​ ​ដែល​បច្ច័យ​តាក់តែង​ ​អាស្រ័យ​បច្ច័យ​ ​ទើប​កើតឡើង​។​ ​បេ​។​ ​(​សេចក្តី​ពិស្តារ​ក្នុង​សូត្រ​មុន​ ​យ៉ាងណា​ ​សូត្រ​នេះ​ ​បណ្ឌិត​ ​គប្បី​សំដែង​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ​)​ ​រមែង​ដឹង​ច្បាស់​ថា​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​ការ​អស់ជីវិត​ទៅ​ ​ការ​សោយ​នូវ​វេទនា​ទាំងពួង​ ​ដែល​អាត្មាអញ​ ​មិនបាន​ត្រេកអរ​ហើយ​ ​ក្នុង​លោក​នេះ​ ​នឹង​មាន​សេចក្តី​ត្រជាក់​ ​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636850418382126103
ទៅកាន់ទំព័រ៖