ព្រះត្រៃបិដក ភាគ ៣៦

 ​[​២៤៧​]​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​(​តថាគត​គិតថា​)​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ទើប​ពួក​សត្វ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​សូម្បីតែ​មួយ​បទ​ ​ការ​ដឹង​ច្បាស់​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាល​ជា​អង្វែង​ ​ដល់​ពួក​សត្វ​ទាំងនោះ​។​ ​ម្នាល​គាម​ណី​ ​ដូច​បុរស​មាន​ពាងទឹក​ ​៣​ ​គឺ​ពាងទឹក​ដែល​មិន​ធ្លុះ​ ​ទឹក​មិន​ជ្រាប​ ​មិន​រីង​ ​១​ ​ពាងទឹក​ដែល​មិន​ធ្លុះ​ ​តែ​ទឹក​ជ្រាប​ ​រីង​ ​១​ ​ពាងទឹក​ដែល​ធ្លុះ​ ​ទឹក​ជ្រាប​ ​រីង​ ​១​។​ ​ម្នាល​គាម​ណី​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុរស​ឯណោះ​ ​មានបំណង​នឹង​ដាក់​ទឹក​ក្នុង​ពាង​ទាំងនោះ​ ​តើ​គេ​គួរ​ដាក់​ក្នុង​ពាងទឹក​ណា​មុន​ ​ដាក់​ពាងទឹក​ដែល​មិន​ធ្លុះ​ ​ទឹក​មិន​ជ្រាប​ ​មិន​រីង​ឬ​ ​ឬ​ដាក់​ពាងទឹក​ដែល​មិន​ធ្លុះ​ ​តែ​ទឹក​ជ្រាប​ ​រីង​ ​ឬក៏​ដាក់​ពាងទឹក​ដែល​ធ្លុះ​ ​ទាំង​ជ្រាប​ ​រីង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​ឯណោះ​ ​មានបំណង​នឹង​ដាក់​ទឹក​ ​ពាងទឹក​ឯណា​ ​ដែល​មិន​ធ្លុះ​ ​ទឹក​មិន​ជ្រាប​ ​មិន​រីង​ ​ក៏​ដាក់​ក្នុង​ពាង​នោះ​ ​លុះ​ដាក់​ក្នុង​ពាង​នោះ​ហើយ​ ​ទើប​ដាក់​ពាងទឹក​ដែល​មិន​ធ្លុះ​ ​តែ​ជ្រាប​ ​រីង​នោះ​ ​លុះ​ដាក់​ក្នុង​ពាងទឹក​នោះ​ហើយ​ ​ទើប​ដាក់​ពាងទឹក​ ​ដែល​ធ្លុះ​ ​ទឹក​ជ្រាប​ ​រីង​នោះ​ ​ក៏​មាន​ ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636850852589911367
ទៅកាន់ទំព័រ៖