ព្រះត្រៃបិដក ភាគ ៣៦

​មិន​ដាក់​ក៏​មាន​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​ដោយហោចទៅ​ ​គ្រាន់​បាន​លាង​របស់​ដែរ​។​
 [​២៤៨​]​ ​ម្នាល​គាម​ណី​ ​ពាងទឹក​ដែល​មិន​ធ្លុះ​ ​មិន​ជ្រាប​ ​មិន​រីង​ ​ដូច​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​(​ជា​សាវក​)​ ​របស់​តថាគត​ ​តថាគត​ ​សំដែងធម៌​ ​មាន​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​ពីរោះ​បទ​ចុង​ ​ដល់​ភិក្ខុ​ ​ភិក្ខុនី​ទាំងនោះ​ ​តថាគត​ ​ក៏​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ដ៏​ប្រកបដោយ​អត្ថ​ ​ដោយ​ព្យញ្ជនៈ​ ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​គាម​ណី​ ​ព្រោះថា​ភិក្ខុ​ ​ភិក្ខុនី​ទាំង​នុ៎ះ​ ​មានត​ថា​គត​ជាទី​ពឹង​ ​មានត​ថា​គត​ជាទី​ជ្រកកោន​ ​មានត​ថា​គត​ជាទី​ពំនាក់​ ​មានត​ថា​គត​ជាទី​រឭក​។​ ​ម្នាល​គាម​ណី​ ​ពាងទឹក​ដែល​មិន​ធ្លុះ​ ​តែ​ទឹក​ជ្រាប​ ​រីង​ ​ដូច​ពួក​ឧបាសក​ ​ឧបាសិកា​ ​(​ជា​សាវក​)​ ​របស់​តថាគត​ ​តថាគត​សំដែងធម៌​ ​មាន​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​ពីរោះ​បទ​ចុង​ ​ដល់​ឧបាសក​ ​ឧបាសិកា​ទាំងនោះ​ ​តថាគត​ ​ក៏​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ប្រកបដោយ​អត្ថ​ ​ដោយ​ព្យញ្ជនៈ​ ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​គាម​ណី​ ​ព្រោះថា​ឧបាសក​ ​ឧបាសិកា​ទាំង​នុ៎ះ​ ​មានត​ថា​គត​ជាទី​ពឹង​ ​មានត​ថា​គត​ ​ជាទី​ជ្រកកោន​ ​មានត​ថា​គត​ជាទី​ពំនាក់​ ​មានត​ថា​គត​ជាទី​រឭក​។​ ​ម្នាល​គាម​ណី​ ​ពាងទឹក​ដែល​ធ្លុះ​ ​ទាំង​ជ្រាប​ ​រីង​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636850852812004070
ទៅកាន់ទំព័រ៖