ព្រះត្រៃបិដក ភាគ ៣៦

​ដូច​ពួក​សមណ​ព្រា​ហ្ម​ណ៍​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​(​ដែល​ចូល​មក​ជា​សាវក​)​ ​របស់​តថាគត​ ​តថាគត​ ​សំដែងធម៌​ ​មាន​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​ពីរោះ​បទ​ចុង​ ​ដល់​សមណព្រាហ្មណ៍​ទាំងនោះ​ ​តថាគត​ ​ក៏​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ដ៏​ប្រកបដោយ​អត្ថ​ ​ដោយ​ព្យញ្ជនៈ​ ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​(​តថាគត​គិតថា​)​ ​នឹង​ធ្វើ​ម្តេច​ហ្ន៎​ ​ទើប​ពួក​សត្វ​ដឹង​ច្បាស់​នូវ​ ​ធម៌​ ​សូម្បីតែ​មួយ​បទ​ ​ការ​ដឹង​ច្បាស់​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាល​ជា​អង្វែង​ ​ដល់​សមណ​ព្រា​ហ្ម​ណ៍​បរិ​ព្វា​ជ​ក​ទាំងនោះ​។​ ​
 [​២៤៩​]​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​យ៉ាងនេះ​ហើយ​ ​អសិ​ពន្ធ​ក​បុត្ត​គាម​ណី​ ​ក៏​សរសើរ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​ភ្លឺច្បាស់​ណាស់​ ​ព្រះអង្គ​។​ ​បេ​។​ ​សូម​ព្រះអង្គ​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​ ​។​ ​ចប់​ ​សូត្រ​ ​ទី៧​។​ ​
 ​[​២៥០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​បា​វា​រិក​ម្ព​វន​ ​ជិត​ក្រុង​នា​ឡ​ន្ទា​។​ ​គ្រានោះ​ ​គាម​ណី​ឈ្មោះ​ ​អសិ​ពន្ធ​ក​បុត្ត​ ​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636850853051477767
ទៅកាន់ទំព័រ៖