ព្រះត្រៃបិដក ភាគ ៣៦

​ជា​សាវក​របស់​និគ្រន្ថ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​។​បេ​។​ ​លុះ​អសិ​ពន្ធ​ក​បុត្ត​គាម​ណី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ត្រាស់​សួរ​ ​ដូច្នេះ​ថា​ ​ម្នាល​គាម​ណី​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​រមែង​សំដែងធម៌​ដូចម្តេច​ ​ដល់​ពួក​សាវក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​រមែង​សំដែងធម៌​ ​ដល់​ពួក​សាវក​ ​យ៉ាងនេះ​ថា​ ​បុគ្គល​ឯណាមួយ​សម្លាប់​ ​សត្វ​ ​បុគ្គល​ទាំងអស់​នោះ​ ​តែង​ទៅ​កើត​ក្នុង​ ​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​បុគ្គល​ឯណាមួយ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិន​ឲ្យ​ ​បុគ្គល​ទាំងអស់​នោះ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​បុគ្គល​ឯណាមួយ​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​បុគ្គល​ទាំងអស់​នោះ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​បុគ្គល​ឯណាមួយ​ ​និយាយ​កុហក​ ​បុគ្គល​ទាំងអស់​នោះ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ ​ទៅ​កើត​ក្នុង​នរក​ ​កម្ម​ឯ​ណាៗ​ ​ច្រើនជាង​ ​កម្ម​នោះ​ៗ​ ​តែង​នាំ​បុគ្គល​ទៅ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​តែង​សំដែងធម៌​ដល់​ពួក​សាវក​យ៉ាងនេះ​ឯង​ ​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636850853230518008
ទៅកាន់ទំព័រ៖