ព្រះត្រៃបិដក ភាគ ៣៦
[២៥២] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកកាន់យកទ្រព្យ ដែលគេមិនឲ្យ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យ ដែលបុរសនោះ កាន់យកទ្រព្យ ដែលគេមិនឲ្យ និងសម័យ ដែលមិនបានកាន់ទ្រព្យ ដែលគេមិនឲ្យ តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកកាន់យកទ្រព្យ ដែលគេមិនឲ្យ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យដែលបុរសនោះ កាន់យកទ្រព្យ ដែលគេមិនឲ្យ តិចជាង។ សម័យដែលបុរសនោះ មិនកាន់យកទ្រព្យ ដែលគេមិនឲ្យ ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង កម្មនោះ ៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត ។
ID: 636850853700944915
ទៅកាន់ទំព័រ៖