ព្រះត្រៃបិដក ភាគ ៣៦
[២៥៤] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកនិយាយកុហក ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យដែលបុរសនោះ និយាយកុហក និងមិននិយាយកុហក តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកនិយាយកុហក ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យដែលបុរសនោះ និយាយកុហក តិចជាង។ សម័យដែលបុរសនោះ មិននិយាយកុហក ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្ម ឯណា ៗ ច្រើនជាង កម្មនោះ ៗ តែនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។
[២៥៥] ម្នាលគាមណី គ្រូពួកខ្លះក្នុងលោកនេះ ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណាមួយ សំឡាប់សត្វ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ
ID: 636850854200533490
ទៅកាន់ទំព័រ៖