ព្រះត្រៃបិដក ភាគ ៣៦
កាន់យកទ្រព្យ ដែលគេមិនឲ្យ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ ប្រព្តឹត្តខុសក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងកើតទៅក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ និយាយកុហក បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក។
[២៥៦] ម្នាលគាមណី សាវកដែលមានសេចក្តីជ្រះថ្លាក្រៃពេកនឹងគ្រូនោះ សាវកនោះ រមែងយល់យ៉ាងនេះថា គ្រូរបស់អញមានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា បុគ្គលឯណាមួយ សម្លាប់សត្វ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក។ ម្នាលគាមណី សាវកនោះ រមែងមានសេចក្តីយល់ថា ចំណែកអញ បានសម្លាប់សត្វហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរកមិនខាន ហើយមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ គ្រូរបស់អញ មានវាទៈយ៉ាងនេះថា មានទិដ្ឋិ យ៉ាងនេះថា បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក។ ម្នាលគាមណី សាវកនោះ រមែងមានសេចក្តីយល់ថា ចំណែកអញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យហើយ អញត្រូវទៅកើតក្នុងអបាយ
ID: 636850854418465955
ទៅកាន់ទំព័រ៖