ព្រះត្រៃបិដក ភាគ ៣៦

​ទៅ​កើត​ក្នុង​នរក​មិនខាន​ ​ហើយ​មិន​លះបង់​វាចា​នោះ​ទេ​ ​មិន​លះបង់​ចិត្ត​នោះ​ទេ​ ​មិន​រលាស់​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​គ្រូ​របស់​អញ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុគ្គល​ឯណាមួយ​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​បុគ្គល​ទាំងអស់​នោះ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​។​ ​ម្នាល​គាម​ណី​ ​សាវក​នោះ​ ​រមែង​មាន​សេចក្តី​យល់ថា​ ​ចំណែក​អញ​ ​បាន​សន្សំ​ការប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ហើយ​ ​អញ​ត្រូវ​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​មិនខាន​ ​ហើយ​មិន​លះបង់​វាចា​នោះ​ទេ​ ​មិន​លះបង់​ចិត្ត​នោះ​ទេ​ ​មិន​រលាស់​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​គ្រូ​របស់​អញ​ ​មាន​វាទៈ​ ​យ៉ាងនេះ​ថា​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុគ្គល​ឯណាមួយ​ ​និយាយ​កុហក​ ​បុគ្គល​ទាំងអស់​នោះ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​។​ ​ម្នាល​គាម​ណី​ ​សាវក​នោះ​ ​រមែង​មាន​សេចក្តី​យល់ថា​ ​ចំណែក​អញ​ ​បាន​និយាយ​ពាក្យ​កុហក​ហើយ​ ​អញ​ត្រូវ​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ហើយ​មិន​លះបង់​វាចា​នោះ​ទេ​ ​មិន​លះបង់​ចិត្ត​នោះ​ទេ​ ​មិន​រលាស់​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636850854613667119
ទៅកាន់ទំព័រ៖