ព្រះត្រៃបិដក ភាគ ៣៦
ម្នាលភិក្ខុទាំងឡាយ វេទនា ៣ យ៉ាងនេះឯង ជារបស់មិនទៀង ដែលបច្ច័យតាក់តែងឡើង អាស្រ័យបច្ច័យ ទើបកើតឡើង មានការអស់ទៅ ជាធម្មតា មានការសាបសូន្យទៅជាធម្មតា មានការប្រាសចាកតម្រេកជាធម្មតា មានការរលត់ទៅជាធម្មតា។ ចប់ សូត្រ ទី៩។
[៣១] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង ដែលកើតឡើង អំពីផស្សៈ មានផស្សៈជាមូល មានផស្សៈជាហេតុ មានផស្សៈជាបច្ច័យ។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា សុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃសុខវេទនា ដែលកើតអំពីផស្សៈនោះ ដែលបុគ្គលសោយហើយ សុខវេទនានោះ តែងរលត់ទៅ សុខវេទនានោះ តែងស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យ នៃសុខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ ទុក្ខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃទុក្ខវេទនា
ID: 636850418808020462
ទៅកាន់ទំព័រ៖