ព្រះត្រៃបិដក ភាគ ៣៦

​ទុក្ខវេទនា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ជា​បច្ច័យ​ ​នៃ​ទុក្ខវេទនា​ ​ដែល​កើតអំពី​ ​ផស្សៈ​នោះ​ ​ដែល​បុគ្គល​បាន​សោយ​ហើយ​ ​ទុក្ខវេទនា​នោះ​ ​រមែង​រលត់​ទៅ​ ​ទុក្ខវេទនា​ ​នោះ​ ​រមែង​ស្ងប់​រម្ងាប់​ទៅ​ ​ព្រោះ​រលត់​នៃ​ផស្សៈ​ ​ជា​បច្ច័យ​នៃ​ទុក្ខវេទនា​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​ទុ​ក្ខម​សុខវេទនា​ ​រមែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ជា​បច្ច័យ​នៃ​ ​អ​ទុ​ក្ខម​សុខវេទនា​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ជា​បច្ច័យ​ ​នៃ​អ​ទុ​ក្ខម​សុខវេទនា​ ​ដែល​កើតអំពី​ផស្សៈ​នោះ​ ​ដែល​បុគ្គល​បាន​សោយ​ហើយ​ ​អ​ទុ​ក្ខម​សុខវេទនា​នោះ​ ​រមែង​រលត់​ទៅ​ ​អ​ទុ​ក្ខម​សុខវេទនា​នោះ​ ​រមែង​ស្ងប់​រម្ងាប់​ទៅ​ ​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ជា​បច្ច័យ​នៃ​អ​ទុ​ក្ខម​សុខវេទនា​នោះ​ឯង​ ​។​
 [​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ចំហាយ​ដែល​កើតឡើង​ ​ភ្លើង​ដែល​ឆេះ​ឡើង​ ​ព្រោះ​ការប្រជុំ​ចុះ​ ​នៃ​ឈើ​ពីរ​កំណាត់​ ​ដែល​បុគ្គល​រៀបចំ​ហើយ​ ​ចំហាយ​ឯណា​ ​ដែល​កើតអំពី​ឈើ​នោះ​ ​ចំហាយ​នោះ​ ​ក៏​រលត់​ទៅ​ ​ចំហាយ​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​ ​ព្រោះ​ភាវៈ​ផ្សេង​ ​ៗ​ ​គ្នា​ ​ព្រោះ​ដាក់​ដោយឡែក​ពីគ្នា​ ​នៃ​កំណាត់ឈើ​ទាំងនោះ​ ​មាន​ឧបមា​យ៉ាងណា​។​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636850419015152310
ទៅកាន់ទំព័រ៖