ព្រះត្រៃបិដក ភាគ ៣៦
ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនា ៣ យ៉ាងនេះ កើតអំពីផស្សៈ មានផស្សៈជាមូល មានផស្សៈជាហេតុ មានផស្សៈជាបច្ច័យ វេទនាដែលកើតអំពីផស្សៈនោះ តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលកើតអំពីវេទនា ទាំង ៣ នោះ វេទនា ដែលកើតអំពីផស្សៈនោះ តែងរលត់ទៅ ព្រោះរលត់នៃផស្សៈ ដែលកើតអំពីវេទនា ទាំង ៣ នោះដែរ។ ចប់ សូត្រ ទី១០។
ចប់ បឋមកសគាថវគ្គ ទី១។
ឧទ្ទាននៃបឋមកសគាថវគ្គនោះគឺ
និយាយអំពីពុទ្ធសាវក មានចិត្តតាំងមាំ ១ អំពីសុខវេទនា ១ អំពីការលះបង់រាគានុស័យ ជាដើម ១ អំពីបាតាលមានក្នុងមហាសមុទ្រ ១ អំពីការឃើញសុខវេទនា ថាជាទុក្ខ ជាដើម ១ អំពីសុខវេទនា ជាដើម ប្រៀបដោយសរ ១ អំពីព្រះដ៏មានព្រះភាគស្តេចចូលទៅកាន់គិលានសាលា មានពីរលើក ១ អំពីវេទនា ៣ ជារបស់មិនទៀង ជាដើម ១ អំពីវេទនា ៣ មានផស្សៈ ជាមូល ១។
ID: 636850419306668983
ទៅកាន់ទំព័រ៖