ព្រះត្រៃបិដក ភាគ ៣៦

​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​លះ​រាគានុស័យ​ ​(​អនុស័យ​ ​គឺ​តម្រេក​)​ ​ក្នុង​សុខវេទនា​ចេញ​ ​ត្រូវ​លះ​បដិ​ឃានុ​ស័យ​ ​(​អនុស័យ​ ​គឺ​សេចក្តី​ថ្នាំងថ្នាក់​ចិត្ត​)​ ​ក្នុង​ទុក្ខវេទនា​ចេញ​ ​ត្រូវ​លះ​អ​វិ​ជ្ជានុ​ស័យ​ ​(​អនុស័យ​ ​គឺ​សេចក្តី​ល្ងង់​)​ ​ក្នុង​អ​ទុ​ក្ខម​សុខវេទនា​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រាគានុស័យ​ ​ក្នុង​សុខវេទនា​ ​ដែល​ភិក្ខុ​លះបង់​បាន​ហើយ​ ​បដិ​ឃានុ​ស័យ​ ​ក្នុង​ទុក្ខវេទនា​ ​ដែល​ភិក្ខុ​លះបង់​បាន​ហើយ​ ​អ​វិ​ជ្ជានុ​ស័យ​ ​ក្នុង​អ​ទុ​ក្ខម​សុខវេទនា​ ​ដែល​ភិក្ខុ​លះបង់​បាន​ហើយ​ ​ក្នុង​កាល​ឯណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ហៅថា​ ​អ្នក​ឃើញច្បាស់​ ​នូវ​អនុស័យ​ ​ដែល​គ្មាន​រាគៈ​ ​ភិក្ខុ​នោះ​ ​បាន​កាត់​បង់​ ​នូវ​តណ្ហា​ ​គាស់រំលើង​ ​នូវ​សញ្ញោជនៈ​ ​បាន​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​ ​ព្រោះ​ត្រាស់​ដឹង​ ​ដោយ​ប្រពៃ​នូវ​មានះ​។​
​[​៦​]​ ​កាល​ភិក្ខុ​សោយ​នូវ​សុខវេទនា​ ​តែ​មិនបាន​ដឹង​ច្បាស់​ ​រាគានុស័យ​នោះ​ ​រមែង​មានដល់​ភិក្ខុ​ ​ដែល​មិនឃើញ​នូវ​ឧបាយ​ ​ជា​គ្រឿងរ​លាស់​ចេញ​។​ ​កាល​ភិក្ខុ​សោយ​នូវ​ទុក្ខវេទនា​ ​តែ​មិនបាន​ដឹង​ច្បាស់​ ​បដិ​ឃានុ​ស័យ​ ​ក៏​មានដល់​ភិក្ខុ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636850412469367912
ទៅកាន់ទំព័រ៖