ព្រះត្រៃបិដក ភាគ ៣៦

​រហោគត​វគ្គ​


 [​៣៣​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​ ​សម្ងំ​នៅក្នុង​ទីស្ងាត់​ឯណោះ​ ​កើត​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ ​យ៉ាងនេះ​ថា​ ​វេទនា​ ​៣​ ​យ៉ាង​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​វេទនា​ ​៣​ ​យ៉ាងនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​។​ ​ក៏​ពាក្យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​អារម្មណ៍​ឯណា​នីមួយ​ ​ដែល​បុគ្គល​បាន​សោយ​ហើយ​ ​អារម្មណ៍​នោះ​ ​ជា​ទុក្ខ​ ​ពាក្យ​នេះឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដៅ​អ្វី​ហ្ន៎​ ​ទើប​ទ្រង់​សំដែង​ថា​ ​អារម្មណ៍​ឯណា​នីមួយ​ ​ដែល​បុគ្គល​សោយ​ហើយ​ ​អារម្មណ៍​នោះ​ ​ក៏​ជា​ទុក្ខ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ ​ៗ​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636850419724282870
ទៅកាន់ទំព័រ៖