ព្រះត្រៃបិដក ភាគ ៣៦
គួរបង្អោនមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹងចំពោះខ្លួន។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ រាសិយគាមណី ពោលសរសើរ ព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ។បេ។ សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមតទៅ ។ ចប់ សូត្រ ទី១២។
[២៩១] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងនិគមឈ្មោះ ឧត្តរៈ របស់ពួកក្សត្រយ៍កោឡិយៈ ក្នុងកោឡិយជនបទ។ គ្រានោះ គាមណីឈ្មោះ បាដលិយៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
ID: 636850865027312746
ទៅកាន់ទំព័រ៖