ព្រះត្រៃបិដក ភាគ ៣៦
លុះបាដលិយគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដូច្នេះថា ព្រះសមណគោតមចេះមាយា (កលឧបាយ)។ បពិត្រព្រះអង្គដ៏ចំរើន ពួកជនឯណាជាអ្នកពោលថា ព្រះសមណគោតមចេះមាយាដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងនោះ ឈ្មោះថា ជាអ្នកពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយផង មិនមែនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ពោលនូវធម៌ សមគួរដល់ធម៌ផង លំអានពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគួរតិះដៀលទេឬ។ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ មិនមែនជាអ្នកចង់ពោលបង្កាច់ព្រះដ៏មានព្រះភាគទេ។ ព្រះអង្គត្រាស់ថា ម្នាលគាមណី ពួកជនឯណាពោលថា ព្រះសមណគោតមចេះមាយាដូច្នេះ។ ជនទាំងនោះ ឈ្មោះថាពោលតាមពាក្យ ដែលតថាគតពោលហើយផង មិនមែនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ពោលនូវធម៌ សមគួរដល់ធម៌ផង លំអានពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគួរតិះដៀលទេ។ យីអើ យើងមិនជឿសមណព្រាហ្មណ៍ទាំងនោះសោះ ឥឡូវឮថា ព្រះសមណគោតមចេះមាយាពិតមែនហើយ។ យីអើ
ID: 636850865213713407
ទៅកាន់ទំព័រ៖