ព្រះត្រៃបិដក ភាគ ៣៦
ព្រះសមណគោតម ជាអ្នកមានមាយាដែរតើ។
(*) ។ បុគ្គលនោះ ក៏ដូចជាពោលថា ខ្ញុំជាអ្នកមានមាយាដូច្នេះដែរ។ បពិត្រព្រះដ៏មានព្រះភាគ ពាក្យនោះ រមែងមានក្នុងរឿងនោះ បពិត្រព្រះសុគត ពាក្យនោះ រមែងមានដូច្នោះឯង។ ម្នាលគាមណី បើដូច្នោះ តថាគតនឹងសួរអ្នក ក្នុងរឿងនុ៎ះ។ អ្នកគាប់ចិត្តយ៉ាងណា អ្នកគប្បីព្យាកររឿងនោះ យ៉ាងនោះចុះ។
[២៩២] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈដែរ។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈ មានប្រយោជន៍អ្វី។ បពិត្រព្រះអង្គដ៏ចំរើន ពួកលម្ពចូឡកៈ ជាអាមាត្យ របស់ពួកក្សត្រីយ៍កោឡិយៈ មានប្រយោជន៍ដូច្នេះគឺ ដើម្បីរាំងរាពួកចោរ នៃពួកកោឡិយៈផង ដើម្បីនាំទៅ នូវទូតកម្ម នៃពួកកោឡិយៈផង។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យក្នុងនិគមរបស់ពួកកោឡិយៈថា អមាត្យទាំងនោះ ជាអ្នកមានសីល ឬទ្រុស្ត
(*) បើមើលតាមបាលី ឃ្លានេះ គួរបកថា ម្នាលគាមណី បុគ្គលឯណាពោលថា ខ្ញុំចេះមាយាដូច្នេះ។ សូមអ្នកសិក្សាពិចារណាផងចុះ
ID: 636850865584404610
ទៅកាន់ទំព័រ៖