ព្រះត្រៃបិដក ភាគ ៣៦
សីលដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈថា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មួយទៀត ពួកជនឯណា អ្នកទ្រុស្តសីល មានធម៌អាក្រក់ក្នុងលោក បណ្តាជនទាំងនោះ ពួកលម្ពចូឡកៈ ជាអាមាត្យ របស់ពួកក្សត្រីយ៍កោឡិយៈ ក៏ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់មួយដែរ។ ម្នាលគាមណី ជនឯណា ពោលយ៉ាងនេះថា បាដលិយគាមណី ស្គាល់ពួកលម្ពចូឡកៈជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈថា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ឯបាដលិយគាមណី ក៏ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ដែរ កាលបើជនទាំងនោះ ពោលដូច្នេះ តើឈ្មោះថា ពោលដោយត្រឹមត្រូវដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈ ជាពួកផ្សេង ខ្ញុំព្រះអង្គ ជាមនុស្សផ្សេង ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈមានធម៌ផ្សេង ខ្ញុំព្រះអង្គ ក៏មានធម៌ផ្សេង។ ម្នាលគាមណី អ្នកឯងមិនបាននូវពាក្យវោហាថា បាដលិយគាមណី ស្គាល់ពួកលម្ពចូឡកៈ ជាអាមាត្យរបស់ពួកក្សត្រីយ៍កោឡិយៈ ថាជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ចំណែកបាដលិយគាមណី ក៏មិនមែនជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ទេ ព្រោះហេតុនោះ
ID: 636850865776595602
ទៅកាន់ទំព័រ៖