ព្រះត្រៃបិដក ភាគ ៣៦

​ម្នាល​ភិក្ខុ​ ​វេទនា​ ​៣​ ​យ៉ាងនេះ​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​ ​តថាគត​ ​បាន​ពោល​ហើយ​ ​វេទនា​ ​៣​ ​យ៉ាងនេះ​ ​តថាគត​បាន​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​ក៏​ពាក្យ​នេះ​ ​តថាគត​ ​បាន​ពោល​ទុក​ថា​ ​អារម្មណ៍​ឯណា​នីមួយ​ ​ដែល​បុគ្គល​បាន​សោយ​ហើយ​ ​អារម្មណ៍​នោះ​ ​ក៏​ជា​ទុក្ខ​ ​ម្នាល​ភិក្ខុ​ ​ឯ​ពាក្យ​នេះ​ ​តថាគត​ ​សំដៅយក​សេចក្តី​មិន​ទៀង​ ​នៃ​សង្ខារ​នោះ​ឯង​ ​ទើប​សំដែង​ថា​ ​អារម្មណ៍​ឯណា​នីមួយ​ ​ដែល​បុគ្គល​បាន​សោយ​ហើយ​ ​អារម្មណ៍​នោះ​ ​ក៏​ជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ ​មួយវិញទៀត​ ​ពាក្យ​នេះ​ ​តថាគត​ ​សំដៅ​សេចក្តី​អស់​ទៅជាធម្មតា​ ​សេចក្តី​សាបសូន្យ​ទៅ​ ​ជា​ធម្មតា​ ​ការប្រាសចាក​តម្រេក​ជា​ធម្មតា​ ​សេចក្តី​រលត់​ជា​ធម្មតា​ ​សេចក្តី​ប្រែប្រួល​ទៅជាធម្មតា​ ​នៃ​សង្ខារ​ទាំងឡាយ​នោះ​ឯង​ ​ទើប​សំដែង​ថា​ ​អារម្មណ៍​ឯណា​នីមួយ​ ​ដែល​បុគ្គល​បាន​សោយ​ហើយ​ ​អារម្មណ៍​នោះ​ ​ក៏​ជា​ទុក្ខ​ដូច្នេះ​។​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636850420049791488
ទៅកាន់ទំព័រ៖