ព្រះត្រៃបិដក ភាគ ៣៦

​ព្រះ​តថាគត​ក៏​មិនបាន​នូវ​ពាក្យ​វោហារ​ថា​ ​ព្រះ​តថាគត​ស្គាល់​មាយា​មែន​ ​តែ​តថាគត​ ​មិនមែន​ជា​អ្នកមាន​មាយា​ទេ​។​ ​
 [​២៩៣​]​ ​ម្នាល​គាម​ណី​ ​តថាគត​ស្គាល់​ច្បាស់​នូវ​មាយា​ ​និង​ផល​នៃ​មាយា​ ​ទាំង​បុគ្គល​អ្នកមាន​មាយា​ ​ប្រតិបត្តិ​យ៉ាងណា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​នោះ​សោត​ ​ក៏​តថាគត​ស្គាល់​ច្បាស់​ដែរ​។​ ​ម្នាល​គាម​ណី​ ​តថាគត​ស្គាល់​ច្បាស់​ ​នូវ​បាណាតិបាត​ ​និង​ផល​នៃ​បាណាតិបាត​ ​ទាំង​បុគ្គល​អ្នកធ្វើ​បាណាតិបាត​ ​ប្រតិបត្តិ​យ៉ាងណា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​នោះ​សោត​ ​ក៏​តថាគត​ ​ស្គាល់​ច្បាស់​ដែរ​។​ ​ម្នាល​គាម​ណី​ ​តថាគត​ស្គាល់​ច្បាស់​ ​នូវ​អទិន្នាទាន​ ​និង​ផល​នៃ​អទិន្នាទាន​ ​ទាំង​បុគ្គល​អ្នកធ្វើ​អទិន្នាទាន​ ​ប្រតិបត្តិ​យ៉ាងណា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​នោះ​សោត​ ​ក៏​តថាគត​ស្គាល់​ច្បាស់​ដែរ​។​ ​ម្នាល​គាម​ណី​ ​តថាគត​ស្គាល់​ច្បាស់​ ​នូវ​កា​មេ​សុ​មិច្ឆាចារ​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636850865991477893
ទៅកាន់ទំព័រ៖