ព្រះត្រៃបិដក ភាគ ៣៦

​និង​ផល​នៃ​កា​មេ​សុ​មិច្ឆាចារ​ ​ទាំង​បុគ្គល​អ្នក​ប្រព្រឹត្ត​កា​មេ​សុ​មិច្ឆាចារ​ ​ប្រតិបត្តិ​យ៉ាងណា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​នោះ​សោត​ ​ក៏​តថាគត​ស្គាល់​ច្បាស់​ដែរ​។​ ​ម្នាល​គាម​ណី​ ​តថាគត​ស្គាល់​ច្បាស់​នូវ​មុសា​វាទៈ​ ​និង​ផល​នៃ​មុសា​វាទៈ​ ​ទាំង​បុគ្គល​អ្នកពោល​មុសាវាទ​ ​ប្រតិបត្តិ​យ៉ាងណា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​នោះ​សោត​ ​ក៏​តថាគត​ស្គាល់​ច្បាស់​ដែរ​។​ ​ម្នាល​គាម​ណី​ ​តថាគត​ស្គាល់​ច្បាស់​នូវ​បិ​សុ​ណា​វាចា​ ​និង​ផល​នៃ​បិ​សុ​ណា​វាចា​ ​ទាំង​បុគ្គល​អ្នកពោល​បិ​សុ​ណា​វាចា​ ​ប្រតិបត្តិ​យ៉ាងណា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​នោះ​សោត​ ​ក៏​តថាគត​ស្គាល់​ច្បាស់​ដែរ​។​ ​ម្នាល​គាម​ណី​ ​តថាគត​ស្គាល់​ច្បាស់​នូវ​ផរុសវាចា​ ​និង​ផល​នៃ​ផរុសវាចា​ ​ទាំង​បុគ្គល​អ្នកពោល​ផរុសវាចា​ ​ប្រតិបត្តិ​យ៉ាងណា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​នោះ​សោត​ ​ក៏​តថាគត​ស្គាល់​ច្បាស់​ដែរ​។​ ​ម្នាល​គាម​ណី​ ​តថាគត​ស្គាល់​ច្បាស់​ ​នូវ​សម្ផ​ប្ប​លា​បៈ​ ​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636850866198879756
ទៅកាន់ទំព័រ៖