ព្រះត្រៃបិដក ភាគ ៣៦
និងផលនៃសម្ផប្បលាបៈ ទាំងបុគ្គលអ្នកពោលសម្ផប្បលាបៈ ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវអភិជ្ឈា និងផលនៃអភិជ្ឈា ទាំងបុគ្គលអ្នកមានអភិជ្ឈា ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវសេចក្តីប្រទូស្ត ដោយអំណាចព្យាបាទ និងផលនៃសេចក្តីប្រទូស្ត ដោយអំណាចព្យាបាទ ទាំងបុគ្គលអ្នកមានចិត្តព្យាបាទ ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។ ម្នាលគាមណី តថាគតស្គាល់ច្បាស់ នូវមិច្ឆាទិដ្ឋិ និងផលនៃមិច្ឆាទិដ្ឋិ ទាំងបុគ្គលជាមិច្ឆាទិដ្ឋិ ប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកនោះសោត ក៏តថាគតស្គាល់ច្បាស់ដែរ។
ID: 636850866378490029
ទៅកាន់ទំព័រ៖