ព្រះត្រៃបិដក ភាគ ៣៦
[២៩៤] ម្នាលគាមណី សមណព្រាហ្មណ៍ពួកមួយ ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណានីមួយ សម្លាប់សត្វ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន បុគ្គលឯណានីមួយ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន បុគ្គលឯណានីមួយ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន បុគ្គលឯណានីមួយ ពោលពាក្យមុសា បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។
[២៩៥] ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាង ស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តីបម្រើដោយកាមទាំងឡាយ ហាក់ដូចជាព្រះរាជា។
ID: 636850866631474499
ទៅកាន់ទំព័រ៖