ព្រះត្រៃបិដក ភាគ ៣៦
ជនទាំងឡាយ និយាយនឹងបុគ្គលនោះ យ៉ាងនេះថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី បានជាមានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាងស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តីបម្រើដោយកាមទាំងឡាយ ហាក់ដូចជាព្រះរាជា។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានគ្របសង្កត់បុគ្គល ដែលជាសត្រូវនឹងស្តេច ផ្តាច់ផ្តិលចាកជីវិត ទើបស្តេចមានព្រះហឫទ័យត្រេកអរ បានព្រះរាជទានគ្រឿងសក្ការបូជា ព្រោះហេតុនោះ បានជាបុរសនេះ មានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាង ស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តីបម្រើដោយកាមទាំងឡាយ ហាក់ដូចជាព្រះរាជា។ ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ត្រូវគេចងស្លាបសេក ដោយខ្សែដ៏មាំ កោរត្រងោល បណ្តើរអាក្រោស ពីច្រកមួយទៅច្រកមួយ ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវត្រឡែងកែងមួយ ដោយស្គរជ័យ មានសំឡេងលាន់ឮខ្លាំង ចេញតាមទ្វារខាងត្បូង ទៅកាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី បានជាគេចងស្លាបសេក ដោយខ្សែមាំ កោរត្រងោល
ID: 636850866840666464
ទៅកាន់ទំព័រ៖