ព្រះត្រៃបិដក ភាគ ៣៦

​បណ្តើរ​អាក្រោស​ ​ពី​ច្រក​មួយ​ទៅ​ច្រក​មួយ​ ​ពី​ផ្លូវ​ត្រឡែងកែង​មួយ​ ​ទៅ​ផ្លូវ​ត្រឡែងកែង​មួយ​ ​ដោយ​ស្គរជ័យ​ ​មាន​សំឡេង​លាន់ឮ​ខ្លាំង​ ​ចេញតាមទ្វារ​ខាងត្បូង​ ​ទៅកាត់​ក្បាល​ ​ខាងត្បូង​ព្រះនគរ​ ​ដូច្នេះ​។​ ​ជន​ទាំងឡាយ​ ​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​យីអើ​ ​បុរស​នេះ​ ​បាន​ផ្តាច់​ជីវិត​ស្រ្តី​ ​ឬ​បុរស​ ​ដែល​មាន​ពៀរ​នឹង​ស្តេច​ ​ព្រោះហេតុនោះ​ ​បាន​ជាពួក​ស្តេច​ចាប់​បុរស​នោះ​បាន​ហើយ​ ​ឲ្យ​ធ្វើ​កម្មក​រណៈ​ ​មាន​សភាព​យ៉ាងនេះ​។​ ​ម្នាល​គាម​ណី​ ​អ្នក​សំគាល់​ ​សេចក្តី​នោះ​ដូចម្តេច​ ​អំពើ​មាន​សភាព​យ៉ាងនេះ​ ​អ្នក​បានឃើញ​ ​ឬ​បានឮ​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អំពើ​មាន​សភាព​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ ​បានឮ​ ​ហើយ​គង់​នឹង​បានឮ​ផង​។​
 [​២៩៦​]​ ​ម្នាល​គាម​ណី​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​សមណព្រាហ្មណ៍​ឯណា​ ​ជា​អ្នកមាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុគ្គល​ឯណា​នីមួយ​ ​សម្លាប់សត្វ​ ​បុគ្គល​ទាំងអស់​នោះ​ ​តែង​សោយទុក្ខ​ទោមនស្ស​ ​ក្នុង​បច្ចុប្បន្ន​។​ ​ចុះ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពោល​ពាក្យសច្ចៈ​ ​ឬ​មុសា​។​ ​មុសា​ ​ព្រះអង្គ​។​ ​មួយវិញទៀត​ ​សមណព្រាហ្មណ៍​ឯណា​ ​ពោល​ពាក្យ​ទទេ​ ​ពាក្យ​កុហក​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នកមានសីល​ ​ឬ​ទ្រុស្តសីល​។​ ​ជា​អ្នក​ទ្រុស្តសីល​ ​ព្រះអង្គ​។​ ​ចុះ​សមណព្រាហ្មណ៍​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636850867060019010
ទៅកាន់ទំព័រ៖