ព្រះត្រៃបិដក ភាគ ៣៦

​ឯណា​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នកប្រតិបត្តិ​ខុស​ ​ឬ​ប្រតិបត្តិ​ត្រូវ​។​ ​ជា​អ្នកប្រតិបត្តិ​ខុស​ ​ព្រះអង្គ​។​ ​ចុះ​សមណព្រាហ្មណ៍​ឯណា​ ​ជា​អ្នកប្រតិបត្តិ​ខុស​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នក​មិច្ឆាទិដ្ឋិ​ ​ឬ​ជា​អ្នក​សម្មាទិដ្ឋិ​។​ ​ជា​អ្នក​មិច្ឆាទិដ្ឋិ​ ​ ​ព្រះអង្គ​។​ ​ចុះ​ពួក​សមណព្រាហ្មណ៍​ឯណា​ ​ជា​អ្នក​មិច្ឆាទិដ្ឋិ​ ​អ្នកផង​គួរ​ជ្រះថ្លា​នឹង​សមណព្រាហ្មណ៍​ទាំងនោះ​ដែរ​ឬ​។​ ​ការ​នុ៎ះ​មិន​គួរ​ទេ​ ​ព្រះអង្គ​។​ ​
 [​២៩៧​]​ ​ម្នាល​គាម​ណី​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​កម្រងផ្កា​ ​មាន​កុណ្ឌល​។​ ​បេ​។​ ​ឲ្យ​ស្រ្តី​ទាំងឡាយ​ ​បម្រើ​ដោយ​កាម​ ​ហាក់ដូចជា​ព្រះរាជា​។​ ​ជន​ទាំងឡាយ​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​យីអើ​ ​បុរស​នេះ​ ​បាន​ធ្វើអំពើ​អ្វី​ ​បាន​ជា​មាន​កម្រងផ្កា​ ​មាន​កុណ្ឌល​។​ ​បេ​។​ ​ឲ្យ​ស្រ្តី​ទាំងឡាយ​ ​បម្រើ​ដោយ​កាម​ ​ហាក់ដូចជា​ព្រះរាជា​។​ ​ជន​ទាំងឡាយ​ ​ក៏​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​យីអើ​ ​បុរស​នេះ​ ​បាន​គ្រប​សង្កត់​បុគ្គល​ ​ដែល​ជាស​ត្រូវ​នឹង​ស្តេច​ ​ហើយ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ទើប​ស្តេច​មានព្រះហឫទ័យ​ត្រេកអរ​ ​បាន​ព្រះរាជទាន​គ្រឿង​សក្ការបូជា​ ​ដល់​បុរស​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជា​បុរស​នេះ​ ​មាន​កម្រងផ្កា​ ​មាន​កុណ្ឌល​។​ ​បេ​។​ ​ឲ្យ​ស្រ្តី​ទាំងឡាយ​ ​បម្រើ​ដោយ​កាម​ ​ហាក់ដូចជា​ព្រះរាជា​។​ ​បេ​។​ ​ម្នាល​គាម​ណី​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636850867264220690
ទៅកាន់ទំព័រ៖