ព្រះត្រៃបិដក ភាគ ៣៦

 ​[​២៩៩​]​ ​ម្នាល​គាម​ណី​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុ​លោក​នេះ​ ​មាន​កម្រងផ្កា​ ​មាន​កុណ្ឌល​។​ ​បេ​។​ ​ឲ្យ​ស្រ្តី​ទាំងឡាយ​ ​បម្រើ​ដោយ​កាម​ ​ហាក់ដូចជា​ព្រះរាជា​។​ ​ជន​ទាំងឡាយ​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​យីអើ​ ​បុរស​នេះ​ ​តើ​បាន​ធ្វើអំពើ​អ្វី​ ​បាន​ជា​មាន​កម្រងផ្កា​ ​មាន​កុណ្ឌល​។​ ​បេ​។​ ​ឲ្យ​ស្រ្តី​ទាំងឡាយ​ ​បម្រើ​ដោយ​កាម​ ​ហាក់ដូចជា​ព្រះរាជា​។​ ​ជន​ទាំងឡាយ​ ​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​យីអើ​ ​បុរស​នេះ​ ​បាន​ប្រព្រឹត្ត​ល្មើស​ ​ក្នុង​ប្រពន្ធ​ ​របស់​បុគ្គល​ដែល​ជាស​ត្រូវ​នឹង​ស្តេច​ ​ទើប​ស្តេច​មានព្រះហឫទ័យ​ត្រេកអរ​ ​បាន​ព្រះរាជទាន​គ្រឿង​សក្ការបូជា​ ​ដល់​បុរស​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជា​បុរស​នោះ​ ​មាន​កម្រងផ្កា​ ​មាន​កុណ្ឌល​។​ ​បេ​។​ ​ឲ្យ​ស្រ្តី​ទាំងឡាយ​ ​បម្រើ​ដោយ​កាម​ ​ហាក់ដូចជា​ព្រះរាជា​។​ ​ម្នាល​គាម​ណី​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ត្រូវ​គេ​ចាប់ចង​ស្លាបសេក​ ​ដោយ​ខ្សែ​ដ៏​មាំ​។​ ​បេ​។​ ​កាត់​ក្បាល​ ​ខាងត្បូង​ព្រះនគរ​។​ ​ជន​ទាំងឡាយ​ ​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​យីអើ​ ​បុរស​នេះ​ ​តើ​បាន​ធ្វើអំពើ​អ្វី​ ​ទើបត្រូវ​គេ​ចងស្លាបសេក​ ​ដោយ​ខ្សែ​ដ៏​មាំ​។​ ​បេ​។​ ​កាត់​ក្បាល​ ​ខាងត្បូង​ព្រះនគរ​។​ ​ជន​ទាំងឡាយ​ ​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​យីអើ​ ​បុរស​នេះ​ ​បាន​ប្រព្រឹត្ត​ល្មើស​ ​ក្នុង​ពួក​ស្រ្តី​ ​របស់​ត្រកូល​ ​ក្នុង​ពួក​កុមារី​របស់​ត្រកូល​ ​ព្រោះហេតុនោះ​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636850867750168484
ទៅកាន់ទំព័រ៖