ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣៤​]​ ​ម្នាល​ភិក្ខុ​ ​តាមដោយ​ពិត​ ​ឯ​ការ​រលត់​នៃ​សង្ខារ​ទាំងឡាយ​ជាលំដាប់​ ​តថាគត​ ​បាន​ពោល​ហើយ​ថា​ ​វាចា​នៃ​បុគ្គល​ ​អ្នក​ចូលកាន់​បឋមជ្ឈាន​ ​តែង​រលត់​ ​វិតក្ក​ ​និង​វិចារ​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​ទុតិយជ្ឈាន​ ​តែង​រលត់​ ​បីតិ​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​តតិយជ្ឈាន​ ​តែង​រលត់​ ​អស្សាស​បស្សាសៈ​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​ចតុត្ថជ្ឈាន​ ​តែង​រលត់​ ​រូបសញ្ញា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​តែង​រលត់​ ​អាកាសានញ្ចាយតន​សញ្ញា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​តែង​រលត់​ ​វិ​ញ្ញាណ​ញ្ចា​យត​ន​សញ្ញា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​តែង​រលត់​ ​អា​កិ​ញ្ចញ្ញា​យត​ន​សញ្ញា​ ​នៃ​បុគ្គល​អ្នក​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​តែង​រលត់​ ​សញ្ញា​ ​និង​វេទនា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​តែង​រលត់​។​ ​ ​រាគៈ​របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​ក៏​រលត់​ ​ទោសៈ​ក៏​រលត់​ ​ ​មោហៈ​ក៏​រលត់​។​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636850420232201921
ទៅកាន់ទំព័រ៖