ព្រះត្រៃបិដក ភាគ ៣៦
ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី ទើបមានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាងស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យពួកស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានញុំាងស្តេចឲ្យសប្បាយរីករាយ ដោយពាក្យមុសា ស្តេចមានព្រះហឫទ័យត្រេកអរ បានព្រះរាជទានគ្រឿងសក្ការបូជា ដល់បុរសនោះ ព្រោះហេតុនោះ បានជាបុរសនេះ មានកម្រងផ្កា មានកុណ្ឌល ជម្រះកាយស្អាត ស្អិតស្អាងស្អាតបាត កាត់សក់ និងពុកមាត់ ឲ្យស្រ្តីទាំងឡាយ បម្រើដោយកាម ហាក់ដូចជាព្រះរាជា។ ម្នាលគាមណី បុគ្គលពួកខ្លះ ក្នុងលោកនេះ ត្រូវគេចាប់ចងស្លាបសេក ដោយខ្សែដ៏មាំ កោរត្រងោល បណ្តើរអាក្រោស ពីច្រកមួយទៅច្រកមួយ ពីផ្លូវត្រឡែងកែងមួយ ទៅផ្លូវត្រឡែងកែងមួយ ដោយស្គរជ័យ មានសំឡេងលាន់ឮខ្លាំង ចេញតាមទ្វារខាងត្បូង កាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ ក៏និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ តើបានធ្វើអំពើអ្វី
ID: 636850868187113476
ទៅកាន់ទំព័រ៖