ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣០៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលពីមុន​ ​មាន​សាស្តា​ ​៤​ ​នាក់​ ​ជា​អ្នកមាន​យោបល់​ផ្សេងគ្នា​ ​មាន​សេចក្តី​គាប់ចិត្ត​ផ្សេងគ្នា​ ​មាន​សេចក្តី​ចូលចិត្ត​ផ្សេងគ្នា​ ​ចូល​ទៅ​អាស្រ័យ​នៅក្នុង​ផ្ទះសំណាក់​នោះ​។​ ​សាស្តា​ម្នាក់​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំ​ ​មិន​មានផល​ ​ការ​បូជា​តូច​ ​មិន​មានផល​ ​ផលវិបាក​ ​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​ ​មិន​មាន​ ​លោក​នេះ​មិន​មាន​ ​លោកខាងមុខ​មិន​មាន​ ​មាតា​មិន​មានគុណ​ ​បិតា​មិន​មានគុណ​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​ ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​បាន​ ​ក៏​មិន​មាន​ក្នុង​លោក​។​
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636850868757976128
ទៅកាន់ទំព័រ៖